គ្រូបង្រៀនម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយមានពាក្យបណ្តឹងថា បានចាប់កូនសិស្សរបស់ខ្លួនរំលោភបានសម្រេច២ដងក្នុងបន្ទប់ទឹកព្រៃវែង៖ លោកគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ

 ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ដោយបានចោទប្រកាន់ថា គ្រូបង្រៀនរូបនោះ បានចាប់កូនសិស្សរបស់ខ្លួនអាយុ ១១ឆ្នាំ រំលោភចំនួន ២ដង នៅក្នុងបន្ទប់ទឹក នៅសាលារៀន កាលពីវេលាម៉ោង ៣:១៥នាទីរ សៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅក្នុងសាលាបឋមសិក្សាត្រពាំងធ្លក។

ជនសង្ស័យដែលជាគ្រូបង្រៀនរូបនេះ ឈ្មោះ ធីម ម៉ន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិជាចលិច ឃុំជាច ស្រុកកំចាយមារ។ ចំណែកកុមារីរងគ្រោះមានឈ្មោះ ធសន អាយុ១១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយលោកគ្រូដែរ។

យោងតាមចម្លើយរបស់ក្មេងស្រីរងគ្រោះ ដែលបានផ្ដល់ព័ត៌មានមកសមត្ថកិច្ច បានបញ្ជាក់ថា នៅវេលាម៉ោង ៣ រសៀលថ្ងៃទី៩ ខែមករា។ ក្នុងពេលដែលរូបនាងកំពុងដងទឹកនៅក្នុងបន្ទប់ទឹកម្នាក់ឯង លោកគ្រូរបស់នាងឈ្មោះ ធីម ម៉ន បានចូលទៅក្នុងនោះ ហើយបិទខ្ទាស់ទ្វារជាប់ រួចប៉ុនប៉ងចាប់នាងរំលោភ តែមិនបានសម្រេច ព្រោះត្រូវនាងរើបម្រាស់។ ពេលគ្រូនាងចេញបាត់រូបនាងក៏បន្តទៅដួសទឹកនៅក្នុងបន្ទប់ទឹកប្រុសបន្តទៀត ហើយបន្តិចក្រោយមក គ្រូដដែលនោះក៏ចូលទៅចាប់នាងរំលោភម្ដងទៀតរហូតបានសម្រេច។ ក្រោយត្រូវគ្រូរបស់ខ្លួនរំលោភរួច ក្មេងស្រីរងគ្រោះក៏ត្រឡប់ទៅផ្ទះរៀបរាប់ប្រាប់ឪពុកម្ដាយ ទើបឪពុកម្ដាយនាំនាងទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ជនល្មើសភ្លាមៗតែម្ដង។

បច្ចុប្បន្នគ្រូបង្រៀនដែលជាជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធី។ ប៉ុន្តែជាមួយគ្នានោះ ក៏លេចឭព័ត៌មានថា ក្រុមគ្រួសារខាងគ្រូបង្រៀន កំពុងព្យាយាមជួបភាគីខាងក្មេងស្រីរងគ្រោះ ដើម្បីសុំធ្វើការសម្របសម្រួលគ្នា៕

Powered by Blogger.