ឃ្លាំងស្តុកទំនិញគ្មានផ្លាកយីហោមួយកន្លែង ស្ថិតនៅឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ សូមថ្នាក់ដឹកនាំមេត្តាចុះត្រួតពិនិត្យ វគ្គ១
ខេត្តតាកែវ : សេចក្តីរាយការណ៍បឋម ជម្រាបជូន ឯកឧត្តម វី សំណាង
អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្ត្រី ក.ប.ប. និងមន្ត្រីគយ សូមមេត្តា ចុះពិនិត្យឃ្លាំងស្តុកទំនិញ
គ្មានផ្លាកយីហោនាំចូលពីវៀតណាម ដែលមានសកម្មភាពចែកចាយយ៉ាងគគ្រឹកគគ្រេងទូទាំង ២៥
រាជធានី-ខេត្ត ដែលមានទីតាំងស្ថិតនៅឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ។
ឃ្លាំងស្តុកទំនិញ
បញ្ចេញសកម្មភាពនាំចូល និងស្តុកទុកប្រេងឆាដឹកជញ្ជូនឆ្លងដែនមកពីប្រទេសវៀតណាម
យកមកផ្ទុកក្នុងឃ្លាំងនេះជាច្រើនខែ និងច្រើនឆ្នាំមកហើយ ដោយឡែកអង្គភាពសារព័ត៌មានយើង
មន្ត្រីជំនាញនៅស្ថាប័នណាខ្លះ ចុះត្រួតពិនិត្យ ឬមានការអនុញ្ញាតត្រឹមត្រូវពីស្ថាប័នមន្ត្រីជំនាញ។
យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរតំបន់ទីតាំង
ឃ្លាំងស្តុកទំនិញខាងលើ អង្គភាពសារព័ត៌មានយើង
បានចុះ ទៅពិនិត្យជាក់ស្តែង គឺបានឃើញផ្ទាល់ភ្នែកថាឃ្លាំងស្តុកទំនិញខ្នាតធំ មានរថយន្តយីឌុបដ៏ធំៗ ពាក់ស្លាកលេខខ្មែរខ្លះ
និងពាក់ស្លាកលេខប្រទេសវៀតណាមខ្លះ ដោយមានការឃ្លុបបាំងបិទជិតៗយ៉ាងតឹងរ៉ឹង
បានបើកចូលចេញដឹកជញ្ជូនទំនិញ ច្រើនប្រភេទ (ប្រេងឆា) ផ្ទុកចូលក្នុងឃ្លាំងនេះតែម្តង។
ប្រជាពលរដ្ឋបានលើកឡើងបន្ថែមថា ចាប់ពីម៉ោងប្រមាណ ៧ ដល់ ៨ យប់ រហូតដល់ម៉ោង ៥ ជិតភ្លឺ
គឺមានរថយន្ត
ម៉ាកសាមយ៉ុង ចាប់ពី ៥ គ្រឿង រហូតដល់ ១០ គ្រឿង
បានចេញដំណើរធ្វើសកម្មភាពដឹកជញ្ជូនបោះដុំទំនិញ (ប្រេងឆា)យ៉ាងគគ្រឹកគគ្រេង
យកទៅចែកចាយតាមបណ្តារាជធានី-ខេត្តទាំង ២៥ រៀងរាល់ថ្ងៃ ដោយមានបុគ្គលឈ្មោះ លោកធា
ជាអ្នកចាំកាង និងមើលផ្លូវយ៉ាងតឹងរ៉ឹង។
យោងតាមច្បាប់ និងភារកិច្ចស្នូលរបស់ស្ថាប័នមានសមត្ថកិច្ច
បានកំណត់យ៉ាងច្បាស់លាស់ដូចខាងក្រោម៖
- អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង
និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)៖ មានភារកិច្ចយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ
និងផលប្រយោជន៍អ្នកប្រើប្រាស់
ព្រមទាំងទប់ស្កាត់និងបង្ក្រាបរាល់ការនាំចូលទំនិញ ផលិតផលគ្មានគុណភាព
ឬខូចគុណភាពពីបរទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព
និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
- អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជា៖ មានតួនាទី
និងភារកិច្ចតាមផ្លូវច្បាប់ក្នុងការគ្រប់គ្រង កំណត់
និងប្រមូលពន្ធអាករលើទំនិញនាំចូល ព្រមទាំងទប់ស្កាត់
និងបង្ក្រាបរាល់បទល្មើសរត់ពន្ធ ទំនិញគេចពន្ធ
ឬការនាំចូលសម្ភារៈនិងទំនិញខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនពីប្រទេសដទៃចូលមកក្នុងប្រទេសកម្ពុជាដោយគ្មានការត្រួតពិនិត្យគុណភាព
និងគ្មានការអនុញ្ញាតត្រឹមត្រូវ ដើម្បីការពារសេដ្ឋកិច្ចជាតិ
និងសុវត្ថិភាពសង្គមទប់ស្កាត់មិនឱ្យឈ្មួញទុច្ចរិតដឹកជញ្ជូនទំនិញខុសច្បាប់ចូលមកបំផ្លាញទីតាំងក្នុងស្រុកឡើយ។
អង្គភាពសារព័ត៌មានយើង
សូមធ្វើសេចក្តីរាយការណ៍ ជម្រាបជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញនៃ
ស្ថាប័នពាក់ព័ន្ធ ជាពិសេស ឯកឧត្តម វី
សំណាង អភិបាលនៃគណៈអភិបាលខេត្ត សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ
ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត
និងចាត់វិធានការចំពោះ ឃ្លាំងស្តុក
ទំនិញគ្មានផ្លាកយីហោ ដើម្បីអោយម្ចាស់ឃ្លាំងស្តុកទំនិញឬក្រុមហ៊ុននាំចូល
ស្តុកនិងចែកចាយ បញ្ជាក់ពីគុណ
ភាពទំនិញ បញ្ជាក់ពីស្លាកយីហោ អោយបានច្បាស់លាស់ និងដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ
។
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា
ផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈនិងក្រុមសីលធម៌ មិនមែនញុះញង់ធ្វើឲ្យមានការរើសអើង
និងសូម រង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ









Post a Comment