ទីតាំងអគារ១៨ជាន់លួចបង្កប់ល្បែងអនឡាញខុសច្បាប់ ត្រូវបានបែកធ្លាយនៅក្នុងនោះ មានទាំងជនជាតិថៃ ឥណ្ឌូនេស៊ី និងជនជាតិចិន វគ្គ១

ផ្សាយចេញនៅថ្ងៃទី ០២ខែកក្កដាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត៖ អគារមួយកន្លែង ដែលមានឈ្មោះថា CLICK COFFEE& MART ទីតាំង នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ។
បើយោងតាមសេចក្តីរាយការណ៍ ពីបុគ្គលិកម្នាក់ដែលបំរើការងារនៅទីនោះ ដែលទើបតែបញ្ឈប់ ការ ងារ ក្នុងករណីហឹង្សាមួយ បានកើតឡើងនៅយប់ថ្ងៃទី៣០ខែមិថុនា កន្លងទៅ ដោយជនរងគ្រោះ ឈ្មោះ (ឡ.ម) កើតនៅថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០០៥ បានទំនាក់ទំនង មកអអ្គភាពសារព័ត៌មានយើង ដើម្បីអោយជួយផ្សព្វផ្សាយ ព័ត៌មាន នៅក្នុងនោះ សារព័ត៌មានបានណែនាំ អោយជនរងគ្រោះទៅ ដាក់ពាក្យ បណ្តឹង នៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បន្ទាប់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹង ក៏បានហៅ ជនជាតិចិន ដែលជាជនបង្ក ប្រើអំពើហឹង្សានោះ ចូលខ្លួនមកដោះស្រាយ ក្នុងការបញ្ចប់រឿងតែម្តង នៅក្នុងនោះ ជនរងគ្រោះបានទទួលសំណងចំនួន៤០,០០០បាត (បួនម៉ឺនបាត) រួមនិងប្រាក់ខែ២០,០០០បាត (ពីរម៉ឺនបាត)សរុប ៦០,០០០បាត(ប្រាំមួយម៉ឺនបាត) ដើម្បីសុំឈប់ពីការងារតែម្តង។
បើយោងតាមការបញ្ជាក់បន្ថែមពីជនរងគ្រោះឈ្មោះ ( ឡ .ម) អគារបង្កប់ល្បែងអនឡាញខុសច្បាប់ នេះ មានជនជាតិថៃ ច្រើនជាងគេ ប្រហែល៦០% ជនជាតិ ឥណ្ឌូនេស៊ីនិងជនជាតិចិន រួមទាំងខ្មែរ ដែល បំរើការងារនៅទីនោះ ចំនួន៤០% ដោយជនជាតិចិន គឺជាថៅកែធំ ។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។
នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានរស់ក្រោម ដំបូងសន្តិភាព ស៊ីអេចអ ធីវីអនឡាញសូមធ្វើសេចក្តីរាយការណ៍ ជូនសម្តេច បវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំ សម្តេចជាទីគោរពដ៏ខ្ពង់ ខ្ពស់ បំផុត នៃខ្ញុំ សូមសម្តេចមេត្តា អនុវត្តអភិក្រមទី៥ ដើម្បីបោសសម្អាត មន្ត្រីមិនអនុវត្តច្បាប់ យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុច និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ព្រមទាំងចរាចរណែនាំ របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចពង្រឹងច្បាប់ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment